Cc time
Cct850x100 1
Itt 0  web banner

អ្នកជំនាញ៖«ការសន្សំប្រាក់»នៅមីក្រូហិរញ្ញវត្ថុឬធនាគារផ្តល់សុវត្ថិភាពនិងចំណេញការប្រាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ការសិក្សាកន្លងមកបានបង្ហាញថា ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាជនខ្មែរនៅមានកម្រិតទាបនៅឡើយ ដូច្នេះហើយបានជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធជាច្រើនទៀតតែងតែបានធ្វើសកម្មភាព និងយុទ្ធនាការនានាក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។ ដោយសារចំណេះដឹងនេះមានភាពចាំបាច់ ក្រសួងអប់រំយុវជននិងកីឡា ក៏បានដាក់បញ្ជូលរចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះទៅក្នុងកម្មវិធីសិក្សាផងដែរ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថាការទុកប្រាក់ ឬសន្សំប្រាក់នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ផ្តល់សុវត្ថិភាពខ្ពស់ ក៏ដូចជាការប្រាក់សមរម្យផងដែរ។ ការទុកដាក់ប្រាក់នៅផ្ទះជាទំលាប់ចាស់គំរិល ដែលអាចបណ្តាលឲ្យមានការបាត់បង់ផ្សេងៗ ដូចជាចោរកម្ម ឬគ្រោះថ្នាក់ផ្សេងៗ ហើយមិនធ្វើឲ្យប្រាក់នោះកើនឡើងនោះទេ។ ជារើយៗ សមាគមមីក្រូហិរញ្ញវត្ថុតែងតែទទួលបាននូវព័ត៌មានស្តីពីការបាត់បង់ប្រាក់ពីការលេងតុងទីន ដោយសារតែមិនមានច្បាប់ការពារច្បាស់លាស់ និងពឹងផ្អែកទាំងស្រុងតែលើទំនុកចិត្តគ្នា ដែលនៅពេលមានសមាជិកណាម្នាក់មានបញ្ហា នឹងបង្កឲ្យមានហានិភ័យដល់ក្រុមតុងទីនទាំងមូលតែម្តង។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្កេតឃើញនូវការកើនឡើងអំពីការយល់ដឹងពីរឿងលុយកាក់ ឬចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមពលរដ្ឋកម្ពុជាទូទៅ ដោយសារតែសេវាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ សេវានេះបានក្លាយជាតម្រូវការដ៏ចាំបាច់ដែលមិនអាចខ្វះបានមិនថានៅទីក្រុង ឬជនបទនោះទេ។

ចំណែកលោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ យល់ឃើញថា ការទុកប្រាក់ ឬសន្សំប្រាក់នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ គឺមានសុវត្ថិភាព និងបានផ្តល់នូវផលប្រយោជន៍ចៀសជាងយកប្រាក់ដែលមានទៅលេងតុងទីន ឬទុកនៅផ្ទះ។ ដោយហេតុថាការលេងទុងតីនគឺនៅក្រៅប្រព័ន្ធ មិនអាចឲ្យជឿទុកចិត្តបានទេ ចំណែកការទុកលុយនៅផ្ទះគឺប្រឈមនឹងហានិភ័យ។ លោក បន្តថា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ទាំងការសន្សំ និងចំណាយគឺត្រូវមានផែនការឲ្យបានច្បាស់លាស់។ ជាក់ស្តែងបើចំណូលតិច យើងត្រូវចាយក្បិតក្បៀត ចំណាយតែទៅលើកិច្ចការងារណាចាំបាច់សម្រាប់តែទ្រទ្រង់

Khcct banner

អត្ថបទទាក់ទង