Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២១ម៉ឺននាក់នាចុងសប្ដាហ៍ទី១ ខែមេសានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវសរុបមានចំនួន ២១២,៨៣៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៩,១១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៣,៧២៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣១,៧២៣នាក់, រាជធានីភ្នំពេញ ២៧,៨៥០នាក់, ខេត្តកំពត ២៥,៥៦៤នាក់, ខេត្តបាត់ដំបង ២៣,២១៧នាក់, ខេត្តសៀមរាប ២១,៦១៥នាក់, ខេត្តកែប ១៦,៣៨២ នាក់ និងខេត្តពោធិ៍សាត់ ១២,៩៦៨នាក់។ នេះបើតាមរបាយការណ៍។

ក្រសួងបន្តថា ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានសន្ទុះកើនឡើងវិញបន្តិច បន្ទាប់ពីមានការថមថយនា២សប្តាហ៍ចុងក្រោយនេះ ដែលជះឥទ្ធិពល ពីការកើនឡើងតំលៃប្រេងសាំង។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ៣,១% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ទន្ទឹមនឹងនេះនាចុងសប្តាហ៍នេះ ពិសេសថ្ងៃអាទិត្យនេះមានប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានចេញធ្វើដំណើរទៅស្រុកកំណើត ដើម្បីធ្វើពិធីសែនឆេងម៉េង ដែលបានចរាចរណ៍នាតាមដង ផ្លូវជាតិមួយចំនួនមានការកកកុញតាំងពីព្រឹកព្រលឹម។

ជាមួយគ្នានេះ នៅបណ្តារាជធានីខេត្ត បាននឹងកំពុងពន្លឿនការរៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរ និងកម្សាន្តសប្បាយនាពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខាងមុខ។ បន្ថែមពីនេះក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងក៏បានដាក់ចេញសារាចរណែនាំដល់មន្ទីរទេសចរណ៍ ឲ្យខិតខំសហការជាមួយរដ្ឋបាលរាជធានីខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំខាងមុខនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង