Cc time
Cct850x100 1
Itt 0  web banner

យុវជនខ្មែរមួយក្រុមដាក់«ញត្តិ»ទៅទូតរុស្ស៊ីដើម្បីសុំបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖យុវជនខ្មែរមួយក្រុមក្នុងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និង អ្នកស្រលាញ់យុត្តិធម៌ក្នុងសង្គមនានា នៅថ្ងៃទី ៥ មេសានេះ នាំគ្នាយកញត្តិដាក់ទៅស្ថានទូតរុស្ស៊ី (Russia)ប្រចាំនៅកម្ពុជា ដើម្បីស្នើឱ្យប្រទេសមហាអំណាចមួយនេះបញ្ឈប់ការឈ្លាន​ពានទៅ​លើប្រទេសអ៊ុយក្រែន (Ukraine) ជាបន្ទាន់ ហើយចាប់ផ្តើមស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និង សន្តិភាពសកលលោក។

ក្រុមយុវជនមានគ្នាប្រហែល៥នាក់បានធ្វើដំណើរដោយថ្នើជើងឆ្ពោះមកកាន់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ដើម្បីដាក់ញត្តិទៅកាន់ស្ថានទូតស្នេីឱ្យបញ្ចប់សង្គ្រាម​ និងការឈ្លានពានទៅលេីប្រទេសអ៊ុយក្រែន។នៅក្នុងខ្លឹមសារនៃញត្តិនោះ បានអំពាវនាវដល់លោក​ VLADIMIR PUTIN ឱ្យបង្កេីតបទឈប់បាញ់​ និង ជ្រេីសរេីសវិធីសាស្ត្រចរចារ​ ដោយជំនួសការប្រេីកម្លាំងប្រដាប់អាវុធ​ ក្នុងនោះឲបង្ករលក្ខណៈងាយស្រួលសម្រាប់ការផ្គត់ផ្គង់​ និង ចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជនសុីវិល។

ក្រុមយុវជនបានចាត់ទុកសកម្មភាពដើរដាក់ញាត្តិនេះ គឺជាសារមួយបង្ហាញដល់ប្រទេសនៅលើពិភពលោកខ្អប់ខ្ពើមសង្គ្រាម និង មិនចង់ឃើញជាតិសាសន៍ណាមួយត្រូវរត់ចោលផ្ទះសម្បែង បែកបាក់គ្រួសារ បងប្អូន ដោយសារភ្លើងសង្គ្រាមនោះដែរ។តែយ៉ាងណាក៏ដោយ តំណាងស្ថានទូតមិនចេញទទួលយកញត្តិនេះទេ។

ក្រុមយុវជនដាក់ពាត្តិមុខស្ថានទូតរុស្ស៊ី។រូបភាព៖ Social Breaking News-SBN


Khcct banner

អត្ថបទទាក់ទង