Yearendyearend1140x150

រដ្ឋមន្រ្តីការបរទេសចិន៖ រឿងតែមួយគត់ដែលចិនចង់បានគឺ«សន្តិភាពនៅអ៊ុយក្រែន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្ត្រីការបរទេស Wang Yi បាននិយាយកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ចិនសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹងបន្តកិច្ចចរចាសន្តិភាព រហូតដល់កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានសម្រេច ហើយរឿងតែមួយគត់ដែលចិនចង់បានគឺ សន្តិភាពនៅអ៊ុយក្រែន។ នេះបើតាមការថ្លែងរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស Wang Yi បាននិយាយកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba។

លោក Wang Yi បាននិយាយថា វាជាប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសចិន ព្រមទាំងគោលនយោបាយការបរទេសជាប់លាប់របស់ខ្លួន ដើម្បីការពារសន្តិភាព និងប្រឆាំងនឹងសង្រ្គាម។ ចំពោះបញ្ហាអ៊ុយក្រែន ប្រទេសចិនមិនស្វែងរកផលប្រយោជន៍ភូមិសាស្រ្តនយោបាយ ហើយក៏មិនមើលព្រឹត្តិការណ៍ពីចម្ងាយដោយសុវត្ថិភាព ឬអង្គុយទំនេរ និងបន្ថែមប្រេងដល់ភ្លើងទេ ហើយ រឿងតែមួយគត់ដែលចិនចង់បានគឺសន្តិភាពនៅអ៊ុយក្រែន។

ដោយកត់សម្គាល់ពីគោលជំហររបស់ចិនលើបញ្ហាអ៊ុយក្រែន ជាការជំរុញកិច្ចសន្ទនា និងកិច្ចចរចាសន្តិភាព លោក Wang Yi បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានពន្យល់យ៉ាងទូលំទូលាយអំពីជំហររបស់ប្រទេសចិនក្នុងឱកាសជាច្រើន ដែលដើរតួជាការណែនាំដ៏សំខាន់មួយដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

លោក Wang បាននិយាយថា ប្រទេសចិនស្វាគមន៍កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយមិនថាកិច្ចចរចានឹងមានការលំបាក និងភាពខុសគ្នាយ៉ាងណានោះទេ ទិសដៅទូទៅនៃកិច្ចចរចាសន្តិភាពគួរតែត្រូវបានធ្វើឡើងរហូតដល់បទឈប់បាញ់ និងសន្តិភាពចុងក្រោយត្រូវបានសម្រេច។ លោកជឿជាក់ថា អ៊ុយក្រែនមានសមត្ថភាពក្នុងការធ្វើការជ្រើសរើស ដែលជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសនេះ។

ទន្ទឹមនឹងនេះ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានប្រាប់លោក Wang អំពីស្ថានភាពរុស្ស៊ី-អ៊ុយក្រែន។ ប្រទេសចិន គឺជាប្រទេសដ៏អស្ចារ្យមួយដែលតស៊ូមតិគោលការណ៍ នៃការរួមរស់ដោយសន្តិភាព ហើយដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការការពារសន្តិភាព។ លោកបានបន្ថែមថា អ៊ុយក្រែនមានបំណងចង់រក្សាទំនាក់ទំនងជាមួយប្រទេសចិន ហើយសង្ឃឹមថាប្រទេសចិននឹងបន្តដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបានបទឈប់បាញ់នៅក្នុងប្រទេសរបស់លោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង