Yearendyearend1140x150

ទឹកជំនន់បំផ្លាញស្រូវ១០ម៉ឺនហិកតាជាងនៅភាគកណ្តាលក្នុងប្រទេសវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទឹក​ពេញ​ស្រែ​ក្នុង​ស្រុក Hai Lang ខេត្ត Quang Tri បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២២។

ហូជីមិញ៖ ទឹកជំនន់ដែលផ្ទុះភ្លាមៗដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះបានបំផ្លាញផ្ទៃដីស្រែចំនួន ១០៣,០០០ ហិកតា និងរុក្ខជាតិចំនួន ១៦០,០០០ នៅតំបន់កណ្តាល។ ទឹកជំនន់ដែលបានវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ និងស្រកវិញកាលពីថ្ងៃសុក្រ បានរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តចំនួនប្រាំបួន ចាប់ពីខេត្ត Quang Binh ដល់ Khanh Hoa នេះបើយោងតាមគណៈកម្មាធិការដឹកនាំជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។

មន្រ្តីវៀតណាមបានឲ្យដឹងថាក្នុងខេត្ត Thua Thien Hue ជាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយស្រូវជាង ២ ម៉ឺនហិកតា និងសួនបន្លែ ២ ៣០០ ហិកតាត្រូវបានបំផ្លាញ។ នៅខេត្ត Quang Nam និង Binh Dinh វាលស្រែចំនួន ១៦,៨០០ និង ១៥,១០០ ហិកតាត្រូវបានជន់លិចរៀងៗខ្លួន។ ទឹកជំនន់បានឆក់យកជីវិតមនុស្សពីរនាក់នៅក្នុងខេត្ត Quang Nam និង Phu Yen ហើយខេត្តចុងក្រោយនេះបានរាយការណ៍ថាមនុស្សម្នាក់បាត់ខ្លួន។ យ៉ាងហោចណាស់មនុស្ស៥នាក់នៅក្រុង Thua Thien Hue បានរងរបួស។ ទូកជាង ២២០ បានលិច ហើយទ្រុងត្រីចំនួន ២.៥០០ ត្រូវបានបំផ្លាញ។ទឹកជំនន់ត្រូវបានបង្ហូរចេញក្នុងមូលដ្ឋានភាគច្រើនលើកលែងតែឃុំមួយចំនួន។

យ៉ាងណាមិញ ភ្លៀងធ្លាក់មួយចំនួនទៀតនៅតំបន់កណ្តាលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅល្ងាចថ្ងៃអាទិត្យ និងបន្តរហូតដល់ថ្ងៃពុធ។ ក្រុមអ្នកជំនាញអាកាសធាតុបាននិយាយថា ខេត្ត Quang Ngai ដល់ Binh Dinh អាចទទួលបានទឹកភ្លៀងរហូតដល់ ២៥០ មីលីម៉ែត្រក្នុងមួយថ្ងៃ។ ទឹកភ្លៀង ១៨០ មីលីម៉ែត្រក្នុងមួយថ្ងៃត្រូវបានគេចាត់ទុកថាបញ្ហាប្រឈមយ៉ាងធ្ងន់។ នេះបើតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ របស់វៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង