Yearendyearend1140x150

ជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងផ្តល់ប្រយោជន៍ដល់ការលក់សព្វាអាវុធរបស់អាម៉េរិករយៈពេលវែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2020 ទាហានអ៊ុយក្រែនបានចូលរួមក្នុងសមយុទ្ធយោធាចម្រុះជាតិសាសន៍ នៅទីក្រុង Lviv Oblast ភាគខាងលិចអ៊ុយក្រែន។
ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ

អាម៉េរិក៖ បន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយ ប្រឆាំងនឹងអ៊ុយក្រែន សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធជាច្រើនប្រភេទ។ យោងតាមការវិភាគប្រព័ន្ធផ្សព្វផ្សាយ ថ្វីបើរបាយការណ៍ហិរញ្ញវត្ថុថ្មីៗរបស់ឈ្មួញអាវុធអាម៉េរិកនឹងមិនឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្ថប្រយោជន៍ដែលពួកគេទទួលបានក៏ដោយ ក៏ក្នុងរយៈពេលវែងខាងមុខ ពួកគេអាច "រកលុយបាន" ពីប្រទេសដែលចង់ពង្រឹងការការពាររបស់ពួកគេបានយ៉ាងច្រើន។

យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី៣ បានឲ្យដឹងថា ប្រព័ន្ធមីស៊ីលពីដីទៅអាកាស បាញ់ដោយ "Stinger" និងមីស៊ីលប្រឆាំងរថក្រោះ "Javelin" ទៅដល់អ៊ុយក្រែន ត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin និង Raytheon Technologies របស់សហរដ្ឋអាមេរិក ហើយការចំណាយត្រូវបានបង់រួចហើយ។ ជាលទ្ធផល តួលេខប្រាក់ចំណូលត្រីមាសទី ១ របស់ក្រុមហ៊ុនការពារជាតិទាំងពីរដែលត្រូវរាយការណ៍ក្នុងរយៈពេលពីរបីសប្តាហ៍នឹងមិនកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។

លោក Colin Scarola អ្នកវិភាគផ្នែកស្រាវជ្រាវ និងវិភាគហិរញ្ញវត្ថុបាននិយាយថា "ប្រសិនបើ ប្រព័ន្ធមីស៊ីលពីដីទៅអាកាស បាញ់ដោយ "Stinger" ចំនួន ១,០០០ និង មីស៊ីលប្រឆាំងរថក្រោះ "Javelin" ចំនួន ១,០០០ ត្រូវបានដឹកជញ្ជូនទៅកាន់អឺរ៉ុបខាងកើតរៀងរាល់ខែនៅឆ្នាំក្រោយ។ ធ្វើឲ្យក្រុមហ៊ុនផលិតទាំងពីរអាចរកប្រាក់ចំណូលបានពី ១ ពាន់លានដុល្លារទៅ ២ ពាន់លានដុល្លារ"។

រដ្ឋាភិបាលអាឡឺម៉ង់បានប្រយ័ត្នប្រយែងជាយូរមកហើយក្នុងការគាំទ្រការការពារជាតិ ប៉ុន្តែនៅចុងខែកុម្ភៈបានប្រកាសពីការបង្កើតមូលនិធិពិសេសចំនួន ១០០ ពាន់លានអឺរ៉ូ ដើម្បីបង្កើនសមត្ថភាពការពារ ហើយនៅពាក់កណ្តាលខែមីនាបានប្រកាសពីចេតនារបស់ខ្លួនក្នុងការទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៣៥ គ្រឿង ពី Lockheed Martin របស់អាម៉េរិក។

ដោយសារតែលំហូរនៃសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន ឃ្លាំងអាវុធរបស់យោធាអាម៉េរិកចាំបាច់ត្រូវបំពេញបន្ថែម ដែលអាចនាំមកនូវឱកាសអាជីវកម្មសម្រាប់ឈ្មួញអាវុធ។ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកបាននិយាយថា មន្ទីរបញ្ចកោណមានបំណងប្រើប្រាស់ជំនួយចំនួន ៣,៥ ពាន់លានដុល្លារដែលត្រូវបានអនុម័តនៅពាក់កណ្តាលខែមីនាសម្រាប់គោលបំណងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង