Yearendyearend1140x150
Img 0571

យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ដោយសារការបាក់ដីនៅប្រេស៊ីល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ដោយសារការបាក់ដីនៅប្រេស៊ីល ប្រភពរូប៖ ស៊ីស៊ីធីវី

ប្រេស៊ីល៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ ហើយមនុស្សពី ៨ ទៅ ១០ នាក់ផ្សេងទៀតបានបាត់ខ្លួន នៅពេលភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហាររដ្ឋប្រេស៊ីល រីអូ ដឺ ហ្សែននីរ៉ូ (Rio de Janeiro) ដែលបង្កឲ្យមានការរអិលបាក់ដី។

ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការរអិលបាក់ដីនៅលើផ្លូវរវាងទីក្រុង រីអូ ដឺ ហ្សែននីរ៉ូ និងទីក្រុង អាំងរ៉ា ដូស រ៉េអ៊ីស ដែលជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេ។ ហើយរដ្ឋាភិបាលរដ្ឋ រីអូ បានរារាំងយានយន្តមិនឱ្យចូលក្នុងតំបន់។

លោក Fernando Jordao អភិបាលក្រុង អាំងរ៉ា ដូស រ៉េអ៊ីស បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា ទីក្រុងបានសម្រេចចិត្តបិទរោងចក្រថាមពលនុយក្លេអ៊ែរ Angra ដោយសារតែកងកម្លាំងជួយសង្គ្រោះក្នុងតំបន់មិនអាចធានាប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃរោងចក្រនេះទៀតទេ។ លោកក៏បានស្នើសុំទៅក្រសួងហេដ្ឋារចនាសម្ព័ន្ធប្រេស៊ីល ចាត់វិធានការជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពរបស់រោងចក្រនុយក្លេអ៊ែរ។

ចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ភ្លៀងធ្លាក់ខ្លាំងបានបន្តវាយលុកតំបន់ភាគខាងត្បូងនៃរដ្ឋ រីអូ និង អាំងរ៉ា ដូស រ៉េអ៊ីស បានទទួលទឹកភ្លៀង ៦៥៥ មីលីលីត្រក្នុងរយៈពេល ៤៨ ម៉ោងកន្លងមក ដែលជាបរិមាណខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទីក្រុង។

អ្នកស្រុកនៅ អាំងរ៉ា ដូស រ៉េអ៊ីស បាននិយាយថា "ភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយទីក្រុងទាំងមូលស្ទើរតែលិចលង់ដោយទឹកជំនន់ ហើយជ្រលងភ្នំទាំងមូលពោរពេញដោយការរអិលបាក់ដី។ ប្រជាពលរដ្ឋម្នាក់ទៀតបាននិយាយថា " ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យផ្ទះជាច្រើនដួលរលំម្តងមួយៗ ខ្ញុំមិនដែលឃើញភ្លៀងធ្លាក់ខ្លាំងបែបនេះពីមុនមកទេ នៅកន្លែងដែលខ្ញុំរស់នៅអស់រយៈពេល ៣០ ឆ្នាំមកហើយ " ។

យោងតាមសេវាអាកាសធាតុជាតិរបស់ប្រទេសប្រេស៊ីល នឹងមានភ្លៀងធ្លាក់កាន់តែច្រើននៅក្នុងតំបន់ រីអូ ដឺ ហ្សែននីរ៉ូ និងតំបន់ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ទឹកជំនន់ និងការរអិលបាក់ដី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង