Yearendyearend1140x150

កម្ពុជាសហការជាមួយឥណ្ឌារៀបចំព្រឹត្តិការណ៍«លំអានអរិយធម៌»ឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ កម្ពុជាបានស្នើទៅកាន់ស្ថានទូតឥណ្ឌា ពិនិត្យលើលទ្ធភាពរៀបចំឡើងវិញនូវព្រឹត្តិការណ៍ «លំអានអរិយធម៌ Trail of Civilization» ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ទៅកាន់ក្រុមអ្នកទេសចរដែលនិយមដំណើរទេសចរណ៍ ផ្សារភ្ជាប់ជាមួយសាសនា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២។

បើតាមក្រសួងទេសចរណ៍ ប្រទេសកម្ពុជា ឥណ្ឌា និងបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ាន គឺបានសហការគ្នារៀបចំព្រឹត្តិការណ៍លំអានអរិយធម៌នេះ ប៉ុន្តែក៏បានផ្អាកទៅវិញ។ ជាថ្មីម្តងទៀត ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើទៅកាន់លោកស្រី ទេវ្យានី ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ពិនិត្យលើលទ្ធភាពរៀបចំឡើងវិញនូវព្រឹត្តិការណ៍លំអានអរិយធម៌ (Trail of Civilization) ដែលធ្លាប់បានសហការរៀបចំដោយជោគជ័យនាពេលកន្លងមក។

ក្រសួងបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះដែរ គឺដើម្បីលើកកម្ពស់វិស័យវប្បធម៌ ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍បែបសាសនា និងគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដូចជា រមណីយដ្ឋានអង្គររបស់កម្ពុជា តំបន់ប្រាសាទបាហ្កានរបស់មីយ៉ាន់ម៉ា ប្រាសាទបុរោពុទ្ធោ (Borobudur) របស់ឥណ្ឌូណេស៊ីជាដើម ក្រៅពីនេះ ក៏ផ្ដោតលើការផ្សព្វផ្សាយពុទ្ធសាសនាផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន ខាងលើនេះ និងបានស្នើសុំឱ្យក្រុមការងារក្រសួងទេសចរណ៍ផ្ដល់ឯកសារទស្សនទាន (Concep note) ដើម្បីឱ្យស្ថានទូតឥណ្ឌារៀបចំបញ្ជាក់បន្ថែមទៅដល់ក្រសួងការបរទេសឥណ្ឌា និងភាគីពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ លោកស្រីជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះនឹងអាចធ្វើទៅបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង