Yearendyearend1140x150

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផលិតកម្មវិធីផ្សាយផ្ទាល់ដោយប្រើបច្ចេកវិទ្យា 5G+8K

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ២០២០

ចិន៖ មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ២០២០ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផលិតកម្មវិធីផ្សាយផ្ទាល់ដោយប្រើបច្ចេកវិទ្យា 5G+8K ជាលើកដំបូងនៅក្នុងប្រទេសចិន។ កាលពីថ្ងៃទី១៩ ខែឧសភា អគ្គស្ថានីយ នេះ បានរៀបចំធ្វើពិធីចាប់ដំណើរការនូវសប្តាហ៍សកម្មភាពផ្សព្វផ្សាយនូវការច្នៃប្រឌិតថ្មីនិងការប្រើប្រាស់បច្ចេកវិទ្យា “5G+4K/8K+AI” ។

លោក Shen Hai xiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថាឆ្នាំ ២០២០ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងខិតខំប្រឹងប្រែង ដើម្បីបង្កើតប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់លំដាប់ឈានមុខលើផ្ទៃអន្តរជាតិ ។

ពេលផ្សាយព័ត៌មានស្តីពីមហាសន្និបាត នៃសភាទាំងពីររបស់ចិនឆ្នាំ ២០២០ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិននឹងធ្វើការផ្សាយផ្ទាល់តាមបណ្តាញ 5G ឯវីដេអូ8K នឹងត្រូវដាក់បញ្ចាំងផ្ទាល់តាមវេទិកា ប្រព័ន្ធផ្សព្វផ្សាយថ្មីនិងអេក្រង់ UHD លើសពី ៤សែនគ្រឿងនៅទីក្រុងធំៗទូទាំងប្រទេស ។

ភ្ញៀវកិត្តិយស បានទស្សនាភាពយន្តឃោសនាទម្រង់ 8K នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ នេះបាន បង្ហាញពីសមិទ្ធផលនៃការប្រើប្រាស់បច្ចេកវិទ្យា“ 5G+4K/8K+AI ” ក្នុងនោះមានដូចជាសកម្មភាពអបអរសាទរខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង