Yearendyearend1140x150

រដ្ឋបាលខេត្តកណ្តាលនឹងរៀបចំសង្ក្រាន្ត នៅតាមបណ្តោយសួនច្បារមាត់ទន្លេបាសាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ រដ្ឋបាលខេត្តកណ្តាល

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី០១មេសានេះ បានឲ្យដឹងថា ដើម្បីអបអរសាទរ ទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខ រដ្ឋបាលខេត្តកណ្តាល បានរៀបចំ សង្ក្រាន្តខេត្តកណ្តាល ក្រោមប្រធានបទ " រួមគ្នាអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាព " នៅតាមបណ្តោយសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ។

នៅក្នុងកម្មវិធីសង្ក្រាន្តនេះ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីជាច្រើន រួមមាន កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួងនិងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ... ពិធីកម្សាន្តសប្បាយរួមមាន កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម ។

កម្មវិធីកីឡា មានការប្រកួតកីទ្បាជាច្រើនប្រភេទ រីឯក្នុងពេលរាត្រី មានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមពីតារាល្បី អមជាមួយនិង ការបណ្តែតប្រទីបលើផ្ទៃទឹក បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទំរង់ ព្រមទាំងមានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង