Yearendyearend1140x150
Img 0571

Update៖ប្រេងសាំងធម្មតាធ្លាក់ថ្លៃមកត្រឹម៥២៥០៛ ខណៈប្រេងម៉ាស៊ូតរក្សាតម្លៃ៥៣០០៛

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នឹងចុះមក ៥.២៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៣០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់ ១០ ខែមេសា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.៤១០ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៤៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

សេចក្តីប្រកាសបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ ១០ ខែមេសា ឆ្នាំ២០២១២ នឹងចុះមក ៥.២៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៣០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

គួរបញ្ជាក់ថា តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា បានកើន៥០០រៀល ក្នុង ១ លីត្រ កាលពីថ្ងៃទី ១៦ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ៥,៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,៣០០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃអាចក្បែរ៦០០០រៀល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង