Yearendyearend1140x150

ក្រសួង​ការបរទេសចិន​ ​សង្ឃឹម​ថាភាគីអូស្ត្រាលី​លះបង់​គំនិត​ធ្វើឱ្យ​បញ្ហា​ជំងឺឆ្លងទៅជា​រឿង​នយោបាយ​​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
​លោក Zhao​ Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​

ចិន៖ កាលពី​ថ្ងៃទី១៩​ខែឧសភា ​លោក Zhao​ Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែងថា​ សេចក្តី​ព្រាងច្បាប់នៃ​ការ​សម្រេចចិត្តអំពី​ជំងឺកូវីដ១៩​ ដែល​មហាសន្និបាត​សុខភាព​ពិភពលោក​កំពុងពិភាក្សា​នោះគឺខុសគ្នា​ស្រឡះ​ទៅនឹង​​ “ការពិនិត្យពិភាក្សា​អន្តរជាតិ​ ដោយ​ឯកតោភាគី”​អំពីជំងឺឆ្លង​ដែលលើកឡើង​ដោយ​អូស្ត្រាលី ។

​លោក Zhao ​Lijian ស្នើឱ្យភាគីអូស្ត្រាលី​អានអត្ថបទ​ដើមដោយ​យកចិត្តទុកដាក់​ តែមិនមែនធ្វើ​ការសន្និដ្ឋាន​តាមទំនើង​ចិត្ត​នោះទេ ។​ បន្ថែមពីនេះ សេចក្តី​ព្រាងច្បាប់នៃ​ការសម្រេចចិត្ត គឺ​លើកឡើងអំពី​ការចាប់ផ្តើម​វាយតម្លៃក្នុង​ពេលដ៏សមរម្យ​តែមិនមែន​ធ្វើការពិនិត្យ​ពិភាក្សា​ ឬសំដៅលើ​ប្រទេសណាមួយ​ដោយធ្វើ​ការស៊ើបអង្កេត​ដើម្បី​កំណត់​ទោស​នោះទេ​  ពោល​​តួនាទីដឹកនាំ​នៃ​អង្គការសុខភាព​ពិភពលោក​ ​គម្បីរំលឹក និងបូកសរុបនូវ​បទពិសោធន៍​និងមេរៀននៃ​ការងារទប់ទល់​នឹងជំងឺឆ្លងក្នុង​វិស័យសុខាភិបាល​អន្តរជាតិ​ក្រោម​ការសម្របសម្រួល​នៃអង្គការសុខភាព​ពិភពលោក​ ។ 

សូមបញ្ជាក់ថា កាលកាលពីថ្ងៃ​ទី១៨ខែឧសភា កន្លងទៅរដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​បានថ្លែងថា​ ប្រទេស​ជាច្រើន​គាំទ្រ​សេចក្តីសម្រេចចិត្ត​អំពីជំងឺឆ្លង​ ដែល​សហភាពអឺរ៉ុប​លើកឡើងក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​ ដែលបង្ហាញ​សារសំខាន់នៃ​ការលើកឡើងអំពី​ “ការពិនិត្យ​ពិភាក្សា​អន្តរជាតិ​ដោយ​ឯកតោភាគី”របស់អូស្ត្រាលី ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង