Yearendyearend1140x150
Img 0571

វៀតណាមសាងសង់ព្រលានយន្តហោះខ្នាតយក្សនៅខេត្ត Dong Nai

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបភាពនៃអាកាសយានដ្ឋាន Long Thanh កំពុងសាងសង់នៅខេត្ត Dong Nai ភាគខាងត្បូងវៀតណាម

ហូជីមិញ៖ វៀតណាមបាននឹងកំពុងបន្តចាប់ផ្តើមសាងសង់ព្រលានយន្តហោះខ្នាតធំមួយនឿក្នុងខេត្ត Dong Nai នៃប្រទេសវៀតណាម។ អ្នកវិនិយោគនៃគម្រោងនេះគឺសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានចាប់ផ្តើមធ្វើការនៅលើស្ថានីយកាលពីថ្ងៃពុធ។ ដោយដំណាក់កាលនេះនឹងចាប់ផ្តើមជាមួយនឹងការងារចាក់គ្រឹះ ដែលនឹងឃើញអ្នកម៉ៅការសាងសង់ជិត ១,៦០០នាក់ កំពុងត្រៀមខ្លួនជាស្រេចសម្រាប់ដំណើរការបន្តនៃការសាសង់ព្រលានយន្តហោះយក្សមួយនេះ។

លោក Lai Xuan Thanh ប្រធាន ACV បាននិយាយថា ការឈានទៅដល់ដំណាក់កាលនៃការសាងសង់ស្ថានីយអ្នកដំណើរនឹងបង្កើតការជំរុញសម្រាប់ការសាងសង់ព្រលាន Long Thanh ឱ្យស្របតាមកាលវិភាគរបស់ខ្លួន។ ព្រលានយន្តហោះ Long Thanh នៅខេត្ត Dong Nai ភាគខាងត្បូងនឹងជំនួសទីក្រុង Tan Son Nhat របស់ទីក្រុងហូជីមិញ ឱ្យក្លាយជាព្រលានយន្តហោះដ៏ធំបំផុតនៅវៀតណាមនៅពេលសាងសង់រួចរាល់។

ការងារលើគម្រោងនេះបានចាប់ផ្តើមនៅថ្ងៃទី ៥ ខែមករាឆ្នាំមុន បន្ទាប់ពីការរៀបចំជាច្រើនឆ្នាំ និងការទទួលបានដីដ៏យូរ។ ក្នុងខែកុម្ភៈ មួយឆ្នាំបន្ទាប់ពីការងារបានចាប់ផ្តើម មានតែការហ៊ុមព័ទ្ធ និងការដោះមីនប៉ុណ្ណោះដែលត្រូវបានធ្វើ ដែលធ្វើឱ្យនាយករដ្ឋមន្ត្រី Pham Minh Chinh ត្អូញត្អែរចំពោះការរីកចម្រើន។

យ៉ាងណាមិញ តាមការប៉ាន់ប្រមាណថានឹងចំណាយអស់ ១៦ ពាន់លានដុល្លារសម្រាប់អាកាសយានដ្ឋាននេះនឹងមានសមត្ថភាពផ្ទុកអ្នកដំណើរ ១០០ លាននាក់ក្នុងមួយឆ្នាំ និងដឹកទំនិញចំនួន ៥ លានតោន។ ដំណាក់កាលទី ១ គ្រោងនឹងដំណើរការនៅឆ្នាំ ២០២៥ ដើម្បីបម្រើអ្នកដំណើរ ២៥ លាននាក់ក្នុងមួយឆ្នាំ។ លោក Thanh បន្តថាការងារសាងសង់ព្រលាននេះនឹងគ្រោងបញ្ចប់មុនឆ្នាំ ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង