Cc time
Cct850x100 1
Itt 0  web banner

«ឆ្នេរ»ដ៏ស្រស់ស្អាត៦កន្លែងរបស់ខេត្តកែបនឹងដាក់ប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់ខេត្តកែបចំនួន៦កន្លែង ត្រូវបានរដ្ឋបាលខេត្តកែប ដាក់បញ្ជូលជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣។ការដាក់នេះ ធ្វើឡើងក្រោយមានការចុះពិនិត្យ និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត ពីក្រុមការងារទទួលបន្ទុកតាមដាន និង វាយតម្លៃឆ្នេរខ្សាច់កម្សាន្ត។

«ឆ្នេរ»ដ៏ស្រស់ស្អាតចំនួន៦កន្លែងរបស់ខេត្តកែបមានជាអាទិ៍៖ ឆ្នេរកម្សាន្តស្រីស ឆ្នេរកោះទន្សាយ ឆ្នេរអង្កោល និង ឆ្នេរប្រជុំកោះពោធិ៍ចំនួន៣ទៀត។ឆ្នេរទាំងអស់នេះ បច្ចុប្បន្នកំពុងទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកែប និង មានក្តីរំពឹងថា ឆ្នេរខេត្តជាប់ព្រំដែនវៀតណាមមួយនេះ នៅតែរក្សាបានជាបេក្ខភាពជ័យលាភ័យក្នុងការប្រកួតប្រជែង។

សូមបញ្ជាក់ផងដែរថា ខេត្តកែបទទួលបានស្នាដៃ និងជ័យលាភីជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់រួមមាន ជ័យលាភីប្រឡងប្រណាំងនៃការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ជ័យលាភីចលនាប្រឡងប្រណាំងទីក្រុងស្អាត «ផ្ការំដួលបីទង» ចំនួន២លើកជាប់ៗគ្នា, ជ័យលាភី «ឡាបិលទីក្រុងទេសចរណ៍ស្អាតអាស៊ាន» នៅទីក្រុងឈៀងម៉ៃនៅប្រទេសថៃ, ពានរង្វាន់ «ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន» លើសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត នៅប្រទេសប្រ៊ុយណេ និងពានរង្វាន់ «ឡាបិលឆ្នេរខ្សាច់កម្សាន្តស្អាត» នេះឯង៕


Khcct banner

អត្ថបទទាក់ទង