Yearendyearend1140x150
Img 0571

គណៈប្រតិភូ២៨ប្រទេសពេញចិត្តការ«ការពារសិទ្ធិមនុស្ស»នៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/


ទីក្រុងហ្សឺណែវ៖ អង្គការសហប្រជាជាតិ នាថ្ងៃទី៣០ ខែមីនា មានកិច្ចពិភាក្សាមួយនៅទីក្រុងហ្សឺណែវ។ នៅក្នុងកិច្ចពិភាក្សានោះ ក៏មានការពិភាក្សាទៅលើកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ដែលមានគណៈប្រតិភូចំនួន៣៦ប្រទេស បានចូលរួម។

នៅក្នុងអង្គប្រជុំនោះ មានគណៈប្រតិភូមកពី២៨ប្រទេស បានគាំទ្រ និងបង្ហាះពីការពេញចិត្តចំពោះ សមិទ្ធផលក្នុងការលើកកម្ពស់ និង ការពារសិទ្ធិមនុស្សនៅកម្ពុជា។

មានគណៈប្រតិភូចំនួន០៨ ប្រទេសផ្សេងទៀត បានបង្ហាញពីការមិនពេញចិត្តចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្ដែឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានឆ្លើយតបថា «ទោះបីជាកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង។

សូមស្នើជាថ្មីម្ដងទៀតឱ្យអ្នករាយការណ៍ពិសេសផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ចំនួនពីរករណី ដែលអ្នករាយការណ៍ពិសេសបានថ្លែងកន្លងមក» ។

ក្នុងនោះលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពរបស់កម្ពុជា និង បានថ្លែងថា ពិភពលោកដែលកំពុងស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យព្រួយបារម្ភនេះ គួររៀនសូត្រពីស្មារតីសុខសន្តិភាពរបស់ប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង