Cc time
Cct850x100 1
Itt 0  web banner

អាជីវកម្ម«កែច្នៃពន្លៃ»ធ្វើឱ្យកសិករដាំដំណាំនេះមានជីវភាពល្អប្រសើរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ស្ត្រីក្នុងស្រុកម្នាក់ដែលបើកសហគ្រាសខ្នាតតូចមួយនៅខេត្តសៀមរាបនៃ ប្រទេសកម្ពុជា កំពុងបំប្លែងវត្ថុធាតុដើម “ពន្លៃ” ទៅជាផលិតផលសុខភាព និងផលិតផលដែលមានអនាម័យ ក៏ដូចជាផលិតផលថែរក្សាស្បែក និងផលិតផលបន្សាបជាតិពុល។

កញ្ញា ឆែ កញ្ញា ម្ចាស់សហគ្រាសពន្លៃធម្មជាតិបាននិយាយថា «នាងបានចាប់ផ្តើមអាជីវកម្មដើម្បីចិញ្ចឹមជីវិតដោយបង្កើតផលិតផលថែទាំសុខភាព »។ អ្នកស្រីបន្តថា បច្ចុប្បន្នអាជីវកម្មនេះផលិតផលិតផលជាច្រើនដូចជា ប្រេងដូង ពន្លៃខ្មែរ និងផលិតផលផ្សេងទៀតដែលជួយដល់សុខភាព ។ អាជីវកម្មបានបង្កើតឱកាសការងារថ្មីសម្រាប់ស្ត្រីក្នុងស្រុក លើសពីនេះ វាអាចលើកកម្ពស់ជីវភាពកសិករដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដល់សិប្បកម្មកែច្នៃមួយនេះផងដែរ ។

លោកស្រី អ៊ិត កល្យាណ អនុប្រធាន Party for Feed the Future Cambodia Harvest II បានលើកឡើងថា “កម្ពុជា ហាវេសហ៍ ដែលគាំទ្រថវិការដោយ USAID គម្រោងមួយនេះមានរយៈពេល៥ឆ្នាំដែលចាប់ផ្តើមតាំងពី២០១៧រហូតមកដល់ឆ្នាំ២០២២។”លោកស្រីបន្តថា “ខាងគម្រោងបានផ្តល់ហិរញ្ញប្បទានដល់សិប្បកម្មកែច្នៃពន្លែធម្មជាតិ ដែលយើងចាត់សិប្បកម្មមួយនេះចូលក្នុងក្រុម Specific Product។ យើងចាប់ដៃគូរជាមួយពន្លៃធម្មជាតិដោយសារតែយើងមើលឃើញពីសក្កដានុពលរបស់សហគ្រាសខ្នាតតូចមួយនេះ ហើយដឹកនាំដោយស្រ្តីថែមទៀត ដែលគាត់មានការតាំងចិត្តខ្ពស់ក្នុងការជម្រុញឱ្យការធ្វើពាណិជ្ជកម្មរបស់គាត់ទទួលបានជោគជួយ។”

កញ្ញា ឆែ កញ្ញា ម្ចាស់សហគ្រាសពន្លៃធម្មជាតិបានឲ្យដឹងថា "ដំបូងឡើយកញ្ញាបង្កើតកន្លែងនេះគឺក្នុងគោលបំណងរកចំណូលបន្ទាប់បន្សំតាមរយៈបង្កើតផលិតផលខាត់ស្បែកដោយមិនមានការវិចខ្ចប់ត្រឹមត្រូវនោះទេ។ បច្ចុប្បន្នសហគ្រាសរបស់កញ្ញាមានផលិតផលជាច្រើន មានដូចជា ប្រងដូង ពន្លៃខ្មែរ និងផលិតផលដ៏ទៃទៀតសម្រាប់ជួយដល់សុខភាពដែលយើងបានកែឆ្នៃ។"

កញ្ញា ឆែ កញ្ញា បាននិយាយាថា “ពន្លៃគឺជាវត្ថុធាតុដើមម្យ៉ាងដែលយើងយកមកកែឆ្នៃទៅជាផលិតផលសម្រាប់ឆ្ពុងឱ្យអតិថិជន ហើយវាក៏អាចកែឆ្នៃទៅជាផលិតផលសម្រាប់ខាត់ស្បែក ជាពិសេសសម្រាប់យកមកស្អំត្រង់កន្លែដែលគ្រិច ឬចុករោយ។”កញ្ញាបន្តថា “គម្រោងរបស់ ហាវេសហ៍២គឺបានជួយខ្ញុំច្រើន ដូចជាការធ្វើទីផ្សារដែលខ្ញុំមិនដែលធ្លាប់បានធ្វើពីមុន Processing Standard ដែលខ្ញុំចង់រៀន ទាំងអស់នេះគឺត្រូវចំណាយលុយច្រើនដើម្បីជួលគ្រូមកបង្រៀន ប៉ុន្តែពេលដែលខ្ញុំបានស្គាល់ ហាវេសហ៍ ខ្ញុំទទួលបានវគ្គសិក្សាទាំងអស់ដោយមិនគិតថ្លៃ។

មិនត្រឹមតែប៉ុណ្ណោះសហគ្រារបស់កញ្ញាទទួលបានហិរញ្ញបទានដោយឥតសំណងថែមទៀត។ ក្រោយពេលបានស្គាល់ ហាវេសហ៍ ក្រុមការងារទាំងអស់របស់កញ្ញាបាននិយាយថាយើងបានរស់ឡើងវិញម្តងទៀតហើយ។ថ្មីៗនេះកញ្ញាក៏ត្រូវបានជ្រើសរើសសាជាថ្មីម្តងទៀត ដូច្នេះកញ្ញានឹងត្រូវតែបន្តជម្រុញអោយពាណិជ្ជកម្មមួយនេះបន្តដើរទៅមុនជានិរន្ត។ USAID និង Harvest II តែងតែបំពេញនូវចំនុចខ្វះខាតរបស់ខ្លួនជានិច្ច។”


Khcct banner

អត្ថបទទាក់ទង