Cc time
Cct850x100 1
Itt 0  web banner

កម្ពុជារង់ចាំអ្នកវិនិយោគលើគម្រោង«​បូម​ប្រេង»ក្រោយក្រុមហ៊ុន Kris Energy ក្ស័យធន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការ​បូម​ប្រេង​របស់​ក្រុមហ៊ុន ​KrisEnergy​ នៅ​អណ្ដូង​ក្នុង​ប្លុក ​A​ នៃ​ដែន​សមុទ្រ​កម្ពុជា

ភ្នំពេញ៖ការ​បូម​ប្រេង​របស់​ក្រុមហ៊ុន ​KrisEnergy​ នៅ​អណ្ដូង​ក្នុង​ប្លុក ​A​ នៃ​ដែន​សមុទ្រ​កម្ពុជា ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន ក្រោយ​ពេល​ក្រុមហ៊ុន​មេ​ បាន​ប្រកាស​ក្ស័យ​ធន។បបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងរង់ចាំអ្នកវិនិយោគថ្មីមកវិនិយោគ​លើ​គម្រោង​​ «​បូម​ប្រេង» ដើម្បីដំណើរឡើងវិញ។

លោក​ ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ គម្រោង«​បូម​ប្រេង»ក្នុងដែនសមុទ្រប្រទេសកម្ពុជា បានផ្អាកដំណើរហើយដោយសារក្រុមហ៊ុន ​Kris Energy​ បាន​ប្រកាស​ក្ស័យ​ធន។រដ្ឋាភិបាលកម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy រួចហើយ និង ពុំទាន់រកអ្នកវិនិយោគបន្តបាននៅឡើយ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា បានអះអាងថា ការជីករកប្រេងនៅក្នុងសមុទ្រកម្ពុជា បានក្លាយជាបញ្ហាដោយសារជីកអត់ទទួលបានផល ហើយថែមទាំងត្រូវគេលួចទៅទៀត។តែសម្តេចរំពឹងទទួលបានចំណូលពីដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី រយៈពេលជាង៩ខែមកនេះ ផលិតបានមាសចំនួន២.២៧៥គីឡូក្រាម។

គួរបញ្ជាក់ថា តំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃ ឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។តែក្រោយមកប្រេងឆៅដែលបូមបានជិត៣០ម៉ឺនបារ៉ែល ត្រូវបានគេលួច​។ តែ​ក្រោយ​ពី​កម្ពុជា​បាន​ដាក់​សំណើ​ទាម​ទារ​ប្រេង​មក​វិញ ម្ចាស់​នាវា​បាន​បដិសេធ​ដោយ​លើក​ឡើងថា ​ក្រុម​ហ៊ុន ​KrisEnergy បាន​ជំពាក់​លុយ​ខ្លួន។

ក្រុមហ៊ុន KrisEnergy ជាក្រុមហ៊ុនប្រតិបត្តិករបូមយកប្រេងចេញពីទឹកដីកម្ពុជា បានដាក់ពាក្យសុំបិទដំណើរការក្រុមហ៊ុន ដោយសារបំណុលរបស់ក្រុមហ៊ុនមានច្រើន កាលពីថ្ងៃទី ៤ មិថុនានេះ។ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានដាក់ពាក្យទៅកាន់តុលាការនៃកោះ Cayman នៃប្រទេស​អង់គ្លេស​ ដើម្បីស្នើសុំបិទដំណើរការក្រុមហ៊ុនដោយសារបំណុលរបស់ក្រុមហ៊ុន គឺច្រើនលើសពីតម្លៃនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន នាំឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ធយការបង់បាន ដូច្នេះក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅពីបិទក្រុមហ៊ុន។

ទាក់ទងការលូចប្រេងពីកម្ពុជា ការងារនេះដោះស្រាយមិនទាន់ចប់នៅឡើយទេ។ បច្ចុប្បន្តមេធាវីកម្ពុជាកំពុងពិភាក្សាជាមួយតំណាងក្រុមហ៊ុន Kris Energy និងក្រុមហ៊ុនកប៉ាល់ MT Strovolos។នេះបើយោងតាមប្រសាសន៍លោក​ ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​៕



Khcct banner

អត្ថបទទាក់ទង