Yearendyearend1140x150

ថៃហាមមិនឱ្យលេង«លាបម្សៅ,បាញ់ទឹក»ក្នុងការបា្ររព្ធពិធីបុណ្យចូលឆ្នាំថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សង្រ្កាន្តថៃកាលពីឆ្នាំកន្លងទៅមិនទាន់ផ្ទុះកូវីដ

បាងកក៖ គណៈកម្មាធិការជំងឺឆ្លងនៃប្រទេសថៃ បានសម្រេចហាមឃាត់ការលាបម្សៅ និងពិធីជប់លៀងក្នុងពិធីបុណ្យ សង្រ្កាន្ត ខែក្រោយដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវិដ១៩។ការហាមនេះ ធ្វើឡើងខណៈដែលចំនួនអ្នកឆ្លងកូវីដនៅក្នុងប្រទេសនេះនៅតែបន្តកើនឡើងខ្ពស់។

លេខាធិការអចិន្ត្រៃយ៍នៃរដ្ឋបាលក្រុងបាងកក (BMA) លោក Khajit Chatchawanich បាននិយាយថា ការប្រារព្ធពិធីបុណ្យ សង្រ្កាន្ត អាចដំណើរការទៅមុខបាន ប៉ុន្តែសកម្មភាពពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តតាមច្បាប់ និង បទប្បញ្ញត្តិដែលកំណត់ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ១៩ (CCSA) និង ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដើម្បីទប់ស្កាត់ការបន្តឆ្លងរីករាលដាលនៃកូវីដ១៩។

លោកបានមានប្រសាសន៍ថា កិច្ចប្រជុំបានសម្រេចចិត្តអនុញ្ញាតឱ្យលេងទឹកតាមប្រពៃណីក្រោមការកំណត់តាមតំបន់គ្មានការឆ្លងមេរោគ ប៉ុន្តែការពិសាគ្រឿងស្រវឹងក្នុងទីកន្លែងរៀបចំនឹងមិនអនុញ្ញាតទេ។ មន្ត្រីរដ្ឋបាលថា បាននិយាយថា ដង់ស៊ីតេប្រជាជននៅក្នុងទីកន្លែងទាំងនេះត្រូវបានកំណត់ត្រឹមមនុស្សម្នាក់ក្នុង ៤ ម៉ែត្រការ៉េ ហើយអ្នកចូលរួមត្រូវបានតម្រូវឱ្យពាក់ម៉ាស់មុខគ្រប់ពេលវេលា។

លោកបានបន្ថែមថា ការបាញ់ទឹក ការលាបម្សៅ និងហ្វូងជប់លៀង ត្រូវបានហាមឃាត់នៅតាមផ្លូវ និង ទីសាធារណៈ តែការងូតទឹកជូនមនុស្សចាស់ ដើម្បីបង្ហាញការគោរព និងស្វែងរកពរជ័យរបស់ពួកគេ អាចត្រូវបានធ្វើឡើង ប៉ុន្តែការពាក់ម៉ាស់មុខនៅតែជាកាតព្វកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង