Yearendyearend1140x150

អ្នកជំនាញរំពឹងថាចិននឹងដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ជាច្រើនក្នុងមហាសន្និបាតប្រចាំឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ហួរ ឆេងស៊ីម
/

ចិន៖រដ្ឋាភិបាលចិននឹងបើកធ្វើមហាសន្និបាតនៃសភាប្រចាំឆ្នាំនៅថ្ងៃទី២១ ឧសភានេះ។ទាក់ទិននឹងមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលជិតនឹងបើកធ្វើនាខាងមុខនេះ អ្នកនយោបាយសំខាន់ៗ និងអ្នកជំនាញនៃប្រទេសជាច្រើនបានរំពឹងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិននឹងដាក់ចេញគោលនយោបាយអភិវឌ្ឍន៍កាន់តែច្រើន ដើម្បីបន្ថែមជំនឿចិត្តចំពោះការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកឡើងវិញ។

លោក Pyotr Tolstoy អនុប្រធានសភាជាតិឌូម៉ារុស្ស៊ីបានថ្លែងថា យើងខ្ញុំបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលនឹងដាក់ចេញក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនបន្ទាប់ពីប្រទេសចិនបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ។ បទពិសោធន៍របស់ចិននឹងជួយដល់ពួកយើង ។

លោក Friedrich អនុប្រធាននៃសភាអាល្លឺម៉ង់បានថ្លែងថា រឿងសំខាន់បំផុតបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ ១៩ គឺការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានខ្លាំងក្លា ។ រឿងដែលយើងផ្តោតការយកចិត្តទុកបំផុតក្នុងឆ្នាំ២០២០នេះ គឺប្រទេសចិនធ្វើយ៉ាងដូចម្តេចដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ហើយវិធានការទាំងនេះនឹងមានឥទ្ធិពលអ្វីខ្លះចំពោះទ្វីបអឺរ៉ុប ។

លោក Maringio ប្រធានសមាគមជំរុញការអភិវឌ្ឍផ្លូវសូត្រថ្មីរបស់អ៊ីតាលីបានថ្លែងថា តំណាងប្រជាជននៅតំបន់នានានៃប្រទេសចិនបានឆ្ពោះទៅកាន់ក្រុងប៉េកាំងដើម្បីចូលរួមមហាសន្និបាតនៃសភាទាំងពីរ នេះបានបង្ហាញយ៉ាងជាក់ស្តែងថា ប្រទេសចិនបានយកឈ្នះលើការរីករាលដាលនៃជំងឺកូរីដ ១៩ ហើយ។

លោក Xavier Rolet ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រប្រទេសអារ៉ាប់ប៊ីសាអូឌីតបានថ្លែងថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីស្តារសេដ្ឋកិច្ចឡើងវិញស្របនឹងពេលទប់ស្កាត់ការរីករាលដាលឡើងវិញនូវជំងឺកូវីដ ១៩ ប៉ុន្មានខែខាងមុខនេះជារយៈពេលដ៏សំខាន់បំផុត ។ ប្រទេសចិនជាអ្នកត្រួសត្រាយមុនគេក្នុងវិស័យនេះ ដូច្នេះយើងបានផ្តោតការយកចិត្តទុកដាក់បំផុតចំពោះវិធានការដែលនឹងដាក់ចេញក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អ្នកជំនាញចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង