Yearendyearend1140x150
Img 0571

មួយថ្ងៃភ្ញៀវទេសចរអន្តរជាតិជាង១ពាន់នាក់ចូលមកកម្ពុជា ខណៈអាជីវកម្មមួយចំនួនធំផ្តើមបើកទ្វារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវបរទេសចូលមកកម្ពុជានាពេលថ្មីៗនេះ

ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិ បានចាប់ផ្តើមធ្វើដំណើរចូលមកកម្ពុជា ដោយក្នុងនោះកម្ពុជា ទទួលបានទេសចរបរទេសជាមធ្យមជាង១ពាន់នាក់ក្នុងមួយថ្ងៃ។ការកើនឡើងនេះ ក្រោយពីកម្ពុជា លុបចោលលក្ខខណ្ឌមួយចំនួនធំ ដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើរចួលមកប្រទេសកម្ពុជា។

លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃនេះថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបើកប្រទេសពេញលេញមក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានងើបឡើងវិញបន្តិចម្តងៗ ហើយភ្ញៀវបរទេសដែលជាទីផ្សារទេសចរណ៍ធំរបស់កម្ពុជាគឺនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ាន រីឯតំបន់អឺរ៉ុបក៏មានទីផ្សារខ្លះដែរ ។

បើតាមលោក តុប សុភ័ក្រ ក្នុងមួយកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១ពាន់នាក់ ហើយក្នុង១សប្តាហ៍មានជាង១០០ជើងចូលមកកម្ពុជា។ភ្ញៀវបរទេសទាំងនេះមកកម្ពុជាក្នុងគោលបំណងមកកម្សាន្ត និងខ្លះទៀតមកបំពេញការងារ ឬធុរកិច្ចជាដើម។ចំណែកប្រទេសចិនមិនទាន់បើកទូលំទូលាយក៏ដោយ ក៏បច្ចុប្បន្ននេះ កម្ពុជាទទួលបានភ្ញៀវចិនខ្លះៗដែរ ដែលក្នុងនោះមានមួយចំនួនជាទេសចរធុរកិច្ច។

ការកើនឡើងនៃភ្ញៀវទេសចរនេះ ចង់មិនចង់វាបានជំរុញឱ្យដំណើរការឡើងវិញនូវ

មូលដ្ឋានអាជីវកម្ម ឬសេវាកម្មទេសចរណ៍មួយចំនួនធំនៅកម្ពុជាដូចជា៖ ភោជនីយដ្ឋានសណ្ឋាគារ ផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ ខណៈមូលដ្ឋានអាជីវកម្មឬសេវាកម្មទេសចរណ៍មួយចំនួនទៀតនៅតែបន្តព្យួរឬផ្អាក ហើយខ្លះទៀតបើកដំណើរការតែចុងសប្តាហ៍។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជារំពឹងថា ចំនួនអាជីវកម្មបើកឡើងវិញនេះ នឹងបន្តកើនឡើងបន្ថែមទៀតនៅពេលខាងមុន ពោលគឺបន្ទាប់ពីកម្ពុជាបើកជើញហោះហើរបន្ថែម នៅតាមតំបន់គោលដៅមួយចំនួនដូចជា ខេត្តព្រះសីហនុ សៀមរាប តាមរយៈការពង្រឹកព្រលានយន្តហោះជាដើម។

គួរបញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២ មានចំនួន ២០៦,១២១ នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៣,៥៨២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១២,៥៣៩ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង