Yearendyearend1140x150
Img 0571

មនុស្ស ៥ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅខាងក្រៅក្រុងអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្ស ៥ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅខាងក្រៅក្រុងអ៊ីស្រាអែល ប្រភពរូប៖ ស៊ីស៊ីធីវី

ក្រុងតេលអាវី៖ ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនម្នាក់ បានបើកការបាញ់ប្រហារទៅលើអ្នកដំណើរ និងយានយន្តនៅខាងក្រៅទីក្រុង តេលអាវី របស់អ៊ីស្រាអែល កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ៥ នាក់នៅក្នុងការបាញ់ប្រហារ ឬការវាយប្រហារដោយកាំបិតជាលើកទីបី ក្នុងរយៈពេលមួយសប្តាហ៍ ដែលជំរុញឱ្យប៉ូលីសបង្កើនកម្រិតប្រកាសអាសន្នទូទាំងប្រទេសដល់កម្រិតខ្ពស់បំផុត។

ប៉ូលីស និង Magen David Adom (MDA) ដែលជាសេវាសង្គ្រោះបន្ទាន់ជាតិរបស់អ៊ីស្រាអែល បាននិយាយថា ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ដោយប៉ូលីសក្នុងអំឡុងពេលឧប្បត្តិហេតុ ដែលបានកើតឡើងនៅក្នុងទីក្រុង Bnei Brak ជាយក្រុង តេលអាវី ដែលមានហ្វូងមនុស្សជាច្រើន។

ប៉ូលិសបានឲ្យដឹងថា ជនដៃដល់មានប្រដាប់ដោយកាំភ្លើង M16។ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបាញ់ប្រហារ គឺជាជនជាតិប៉ាឡេស្ទីនមកពីតំបន់ West Bank ដែលបានស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលដោយគ្មានការអនុញ្ញាត។

សារព័ត៌មាន Kan TV បានរាយការណ៍ថា ជនវាយប្រហារជាបុរសអាយុ ២៧ ឆ្នាំ ពីមុនត្រូវបានកាត់ទោសពីបទជួញដូរអាវុធខុសច្បាប់ និងបានជាប់ពន្ធនាគារប្រហែល ៦ ខែមុនពេលត្រូវបានដោះលែងនៅចុងឆ្នាំ ២០១៥ ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ខ្មាន់កាំភ្លើងម្នាក់ជិះម៉ូតូ បានបើកការបាញ់ប្រហារទៅលើយ៉រនៃផ្ទះល្វែងហើយបន្ទាប់មកទៅលើមនុស្សនៅតាមផ្លូវ។

គ្រូពេទ្យម្នាក់ដែលមានសេវាសង្គ្រោះ United Hatzalah បានប្រាប់ប៉ុស្តិ៍លេខ ១២ ថាយ៉ាងហោចណាស់អ្នកស្លាប់ម្នាក់គឺជាប៉ូលីស។

ក្រោយមកកាលពីថ្ងៃអង្គារ ប៉ូលីសបាននិយាយថា ស្នងការប៉ូលីសអ៊ីស្រាអែល Kobi Shabtai បានសម្រេចចិត្តបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតដែលអាចធ្វើទៅបាន ដែលជា "កម្រិតខ្ពស់បំផុតចាប់តាំងពីការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាក្នុងឆ្នាំ ២០២១"។

សេចក្តីថ្លែងការណ៍របស់ប៉ូលីសបាននិយាយថា ចាប់ពីថ្ងៃពុធនេះ ប៉ូលីសរាប់ពាន់នាក់នឹងត្រូវដាក់ពង្រាយការពារសាលាមេត្តេយ្យ ស្ថានីយ៍រថយន្តក្រុង និងកន្លែងមានមនុស្សច្រើននៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ កងទ័ពបាននិយាយថា ខ្លួននឹងបញ្ជូនកងទ័ពបន្ថែម រួមទាំងកងវរសេនាតូចចំនួនបួនទៅកាន់តំបន់ West Bank បន្ទាប់ពីបានវាយតម្លៃស្ថានភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង