Yearendyearend1140x150

ចិន៖អ្នកឆ្លងមេរោគ “កូរ៉ូណា” នឹងកើនឡើងខ្ពស់នៅចុងខែកុម្ភៈហើយបញ្ចប់វិញនៅខែមេសា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zhong Nan shan ប្រធានក្រុមអ្នកជំនាញជាន់ខ្ពស់នៃគណៈកម្មការសុខភាពនិងវេជ្ជសាស្ត្រជាតិនៃប្រទេសចិន។រូបភាពពី ទីភ្នាក់ងារសារព័ត៌មានពីស៊ីនហួ

ចិន៖ ប្រធានក្រុមអ្នកជំនាញជាន់ខ្ពស់នៃគណៈកម្មការសុខភាព និងវេជ្ជសាស្ត្រជាតិនៃប្រទេសចិនលោក Zhong Nan shan បានថ្ងែងឱ្យដឹងថា កំរិតនៃការឆ្លងដោយមេរោគ “កូរ៉ូណា”នៅក្នុងប្រទេសចិន គេរំពឹងថានឹងកើតឡើងខ្ពស់ជាងគេបង្អស់នៅពាក់កណ្តាលចុងខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយអាចនឹងបញ្ចប់មុនខែមេសា។

លោក Zhong Nan shan ប្រធានក្រុមអ្នកជំនាញជាន់ខ្ពស់នៃគណៈកម្មការសុខភាពនិងវេជ្ជសាស្ត្រជាតិនៃប្រទេសចិនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ(REUTERS)ថា បច្ចុប្បន្នចំនួនអ្នកឆ្លងដោយមេរោគ“កូរ៉ូណា”បានធ្លាក់ចុះនៅក្នុងតំបន់មួយចំនួនហើយ។

លោកថា “កំរិតនៃការកើតឡើងករណីនេះខ្ពស់ជាងគេបង្អស់ត្រូវរំពឹងថានឹងកើតឡើងនៅពាក់កណ្តាលចុងខែកុម្ភៈហើយអាចនឹងបញ្ចប់មុនខែមេសា។”

យ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា៖ បច្ចុប្នន្ននៅមានប្រជាជននៅតែមិនទាន់ដឹងច្រើនអំពីមេរោគឆ្លងថ្មីនេះទេ។ លោកមានប្រសាសន៍ថា៖ “យើងមិនដឹងថាហេតុអ្វីបានជាមេរោគនេះវាឆ្លងខ្លាំងដូច្នេះ។ នេះគឺជាបញ្ហាដ៏ធំបំផុត ។”

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង